រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសឲ្យផ្អាកការចាប់ផាកពិន័យ ចរាចរណ៍ទាំងផ្លូវលំនិងផ្លូវជាតិ

រាជធានីភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសឲ្យផ្អាក ការចាប់ផាកពិន័យចរាចរណ៍ ទាំងផ្លូវលំ និងផ្លូវជាតិ ប៉ុន្ដែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅបន្តអនុវត្តដដែល។

លោកថា ៖ “ឲ្យផ្អាកអស់ហើយ នៅធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ។ រីឯការផាកពិន័យ ទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់” ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង