ក្បួនរថយន្ត របស់រដ្ឋមន្ត្រីក្រសួងអប់រំ ជួបគ្រោះថ្នាក់ចរាចរណ៍
ខេត្តព្រះវិហារ ៖ ក្បួនរថយន្ត របស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានជួបឧប្បត្តិវហេតុ គ្រោះថ្នាក់ចរាចរណ៍ (បុកបន្តកន្ទុយគ្នា ) កាលពីវេលាម៉ោង ១២ និង២៧នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្រ្តស្រុកឆែប ខេត្តព្រះវិហារ ។
គ្រោះថ្នាក់នេះ បង្ករឡេីងដោយម៉ូតូសណ្ដោង រឺម៉កបើកវ៉ាជែង ហើយចូលគន្លងក្បួនរថយន្ត បញ្ច្រាសទិសគ្នា ទើបបណ្ដាលឱ្យខូចរថយន្ត ចំនួន ០៤គ្រឿង។ ក្នុងនោះ ខូចខាតធ្ងន់ចំនួន ០១គ្រឿង បើកទៅមុខលែងរួច និងចំនួន ០៣គ្រឿង ខូចខាតបន្តិចតិចតួច។ រីឯ អ្នកធ្វេីដំណេីរក្នុងរថយន្ត ពុំមានរងរបួសឡេីយ ៕


















