គ្រោះថ្នាក់ចរាចរណ៍ រវាងឡាន និងម៉ូតូ បណ្ដាលឱ្យ​​ស្លាប់សិស្ស​សាលា២​នាក់

រាជធានីភ្នំពេញ ៖ ​សិស្ស​សាកា ២​នាក់​ បាន​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ ហើយជ្រុល​ទៅ​បុក​ ​រថយន្ត​ របស់​មន្ទីរ​សុខាភិបាល​ ដែល​កំពុងបត់​ឆ្លងផ្លូវ​ ។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​នៅ​ម៉ោង​ ២​និង​១៤​នាទី​រសៀល​ ថ្ងៃ​ទី​២១ ខែមីនា​ ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្លូវ​លេខ​២០១១​ មុខ​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ​ ស្ថិតក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ៕

អត្ថបទដែលជាប់ទាក់ទង