ក្រុមហ៊ុន ភីស បោះទុនវិនិយោគ ៧.៥លានដុល្លារ សង់មណ្ឌលសន្និធិប្រេងឥន្ធនៈ នៅស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo., LTD ) ដែលមាន លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក បានបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ក្រុមហ៊ុន ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ពិធីបញ្ចុះបឋមសីលា សាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ធ្វើឡើងនៅព្រឹកថ្ងៃ១០ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ។

ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោកអភិបាលរង ក៏បានថ្លែងនូវការអបអរសាទរ ចំពោះដំណើរការសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដែលជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក លើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ ថើម្បីរួមចំណែក បន្ថែមទៀត ជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ របស់អ្នកវិនិយោគិនក្នុងស្រុក។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អ្នកឧកញ៉ាបន្តថា អត្ថប្រយោជន៍នានា ចេញគម្រោងនេះ រាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេស របស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមាន សម្រាប់វិនិយោគិន ។

អ្នកឩកញ៉ា ទៀ វិចិត្រ បន្ថែមថា គម្រោងនេះ ក៏និងរួមចំណែកយ៉ាងសំខាន់ លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈ នៅកម្ពុជាផងដែ ៕

 

អត្ថបទដែលជាប់ទាក់ទង