ភ្លៀងខ្លាំងជន់លិចជំរំជនភៀសសឹក នៅបន្ទាយមានជ័យ បង្ខំឱ្យពលរដ្ឋ​រាប់ពាន់គ្រួសារ រត់រកទីទួល

ខេត្តបន្ទាយមានជ័យ ៖ ជំរំសម្រាប់ជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ ដែលកំពុងផ្តល់ជម្រកដល់ ពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនអាចត្រឡប់ទៅផ្ទះ របស់ពួកគេវិញបាន ដោយសារផ្ទះ របស់ពួកគេស្ថិតនៅខាងក្រោយរបាំង ដែលកងកម្លាំងថៃ បានដាក់ព័ទ្ធយក ត្រូវបានទឹកជន់លិចបន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្ខំឱ្យពលរដ្ឋទាំងនោះ ត្រូវរត់ចេញស្វែងរកទីទួលផ្សេង។

ជនភៀសសឹកជាច្រើន បានចេញ និងចូលស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន ដែលមានសភាពចង្អៀតនៅតាមវត្តនានា ក្នុងខេត្តនេះ ជាបន្តបន្ទាប់ ចាប់តាំងពីការប៉ះទង្គិចតាមព្រំដែន ជាមួយ ប្រទេសថៃ កាលពីឆ្នាំមុន ដែលបានបណ្តាលឱ្យមនុស្សជាង ១០០នាក់ស្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋជិតមួយលាននាក់ នៅព្រំដែនទាំងសងខាងត្រូវផ្លាស់ទីលំនៅ មុនពេលភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងបទបាញ់នៅខែធ្នូ ២០២៦  ប្រភព ៖ ខេមបូចា

អត្ថបទដែលជាប់ទាក់ទង