បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន២កន្លែងនៅភ្នំពេញ ឃាត់ខ្លូនជនសង្ស័យជាង១០០នាក់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ បានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបនៅថ្ងៃទី៦ ខែមីនានេះបានបើកយុទ្ធនាការចុះបង្ក្រាប ទីតាំងប្រមូលផ្តុំ និងលួចប្រព្រឹត្តបទល្មើស Online Scams ចំនួន ២កន្លែង នៅខណ្ឌជ្រោយចង្វារ ដោយឃាត់ខ្លួន ជនបរទេសជាង ១០០នាក់ ។ មាន ជនជាតិប៉ាគីស្ថាន ឥណ្ឌា និងឥណ្ឌូនេស៊ី។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្តេជ្ញាថា នឹងបោសសំអាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យអស់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ៕























