លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា នាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូន រដ្ឋបាលស្រុកពារាំង..

ខេត្តព្រៃវែង ៖ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា អមដំណើរដោយ លោក ឈិត សុធា រួមជាមួយក្រុមគ្រួសារ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយកគ្រឿងឧបភោគបរិភោគ អង្ករ ទឹកសុទ្ធនិងបបរសណ្ដែកកំប៉ុងយកទៅឧបត្ថម្ភជូនដល់ រដ្ឋបាលស្រុកពារាំង ខេត្តព្រៃវែង ។

លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក មានប្រសាសន៍ថា ទោះតិចក្ដីច្រើនក្ដី ប៉ុន្តែនេះ ជាការចូលរួមចំណែកមួយ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឡើង ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ បានរួបរួម កម្លាំងសាមគ្គីគ្នា នៃសប្បុរសជនជាតិ និងអន្តរជាតិ បានបន្ដការយកចិត្តទុកដាក់អំពីសុខទុក្ខ និសុខមាលភាព ព្រមទាំងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

នាឱកាសនោះ លោកបណ្ឌិត ភីតថឺ លី ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ត្រូវតែជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវតិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីកម្ពុជា តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពី ជីវភាព សុខទុក្ខ  វីរកងទ័ព វីរនគរបាលជាតិ និងបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា មិនថាស្ថិតក្នុងកាលៈទេសៈ ណាក៏ដោយ។

សូមជម្រាបជូនថា ជំនួយ ដែលជាទឹកចិត្តថ្លៃថ្លា របស់ លោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា និងលោក ឈិត សុធា រួមនឹងក្រុមគ្រួសារ រួមមាន ៖ អង្ករចំនួន ៣ តោន ទឹកសុទ្ធ ហាយ ធិច ចំនួន ២០០កេស និងបបរសណ្ដែកកំប៉ុងចំនួន ១០០កេស បានផ្ដល់ជូន លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង  ខេត្តព្រៃវែង សម្រាប់បំពេញតម្រូវការនានា នៅក្នុងមូលដ្ឋានស្រុកពារាំង។

លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង បានថ្លែងអំណរគុណ ចំពោះទឹកចិត្ត របស់លោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា និងលោក ឈិត សុធា  រួមនឹងក្រុមគ្រួសារ ដែលជានិច្ចជាកាលតែងតែឧបត្តម្ភ ជាគ្រឿងឧបភោគបរិភោគ រួមនឹងថវិកា ដល់សាលាស្រុកពារាំង និងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល ស្ថិតក្នុងស្រុកពារាំង ជាប្រចាំមិនថា ក្នុងកាលៈទេសណា នោះទេ ។
លោក ចេម ប្រា អភិបាលស្រុក បញ្ជាក់ថា ជំនួយទាំងនេះ នឹងយកទៅប្រើប្រាស់ ក្នុងការធ្វើសកម្មភាពការងារសង្គម និងសកម្មភាពមនុស្សធម៌ នៅក្នុងមូលដ្ឋានស្រុកពារាំង ។

ជាកិច្ច ឆ្លើយតបចំពោះ ទឹកចិត្តនេះ លោក ចេម ប្រា តាំងនាមរដ្ឋបាលស្រុកពារាំង ក៏បានប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះ លោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា និងលោក ឈិត សុធា  រួមទាំងក្រុមគ្រួសារ ទទួលបាននូវ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

5_6131936761393192071

អត្ថបទដែលជាប់ទាក់ទង