អភិបាលខេត្តព្រះសីហនុ ដឹកនាំក្នុងកិច្ចប្រជុំ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូល..
ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្នុងកិច្ចប្រជុំ អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូល ដោយពន្ធគយ អាករពិសេស និងអាករតម្លៃបន្ថែម ជាបន្ទុក របស់រដ្ឋនូវសម្ភារបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម របស់ក្រុមហ៊ុន CAMBODIAN KECHUANG NEW MATERIAL CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕


















