ពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៤ រសៀល ថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅចំណតផែកុងតឺន័រ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) លេខ ៨ បានរៀបចំប្រារព្ធពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) មកកាន់ កសស ក្រោមអធិបតីភាព លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
តាមរយៈពិធីស្វាគមន៍នេះ កសស បានបង្ហាញអំពីសមិទ្ធផលថ្មីមួយទៀត នៃការបន្ថែមតំណភ្ជាប់ ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលនឹងចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
ពិធីស្វាគមន៍នេះ ត្រូវបានចូលរួមដោយ ថ្នាក់ដឹកនាំ កសស នគរបាលអន្តោប្រវេសន៍ ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន Mediterranean Shipping (Cambodia) ដឹកនាំដោយ លោក Udi Goldberg នាយកគ្រប់គ្រង ក្រុមហ៊ុន Mediterranean Shipping (Cambodia) បញ្ជាការនាវា និងនាវិក នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) បុគ្គលិក កម្មករ និងនិយោជិត កសស។

Sihanoukville Autonomous Port (PAS) : At 4 PM on Friday, 27th February 2026, at the venue of PAS Container Berth Number 8, Sihanoukville Autonomous Port organized a welcoming ceremony for the arrival of SEA STAR 1 Vessel of the Mediterranean Shipping (Cambodia) to PAS, presided over by Mr. Thay Rithy, Deputy Director-General in charge of Business, Representative of His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port.
Through this welcoming ceremony, PAS marks a new achievement in addition of maritime connectivity in goods shipping, which will contribute into promoting the economic growth of Cambodia.
This welcoming ceremony was attended by PAS Management, Immigration Police of Sihanoukville International Port Branch, Sihanoukville International Port Customs and Excise Branch, Mediterranean Shipping (Cambodia), led by Mr. Udi Goldberg, Managing Director of Mediterranean Shipping (Cambodia), Captain and Crew of SEA STAR 1 Vessel of Mediterranean Shipping (Cambodia), PAS staff, PAS workers and PAS employees.


















