ហេតុអ្វីមេធាវី ត្រូវរក្សាការសង្ងាត់? ដើម្បីអ្វី?

“ការរក្សាការសម្ងាត់ជូនកូនក្តី មិនមែនជាជម្រើស ប៉ុន្តែវាជាកាតព្វកិច្ចដាច់ខាតរបស់មេធាវី។ បើគ្មានការសម្ងាត់ ក៏គ្មានទំនុកចិត្ត ហើយបើគ្មានទំនុកចិត្ត យុត្តិធម៌ក៏មិនអាចកើតមានដែរ។ ⚖️🔒”

⚖️ ហេតុអ្វីមេធាវី ត្រូវរក្សាការសង្ងាត់?

នេះជាមូលហេតុសំខាន់ៗ៖

– ​កសាងទំនុកចិត្ត (Trust): បើគ្មានការទុកចិត្ត កូនក្តីនឹងមិនហ៊ាននិយាយការពិតទាំងអស់នោះទេ។ កាលណាគ្មានការពិត មេធាវីក៏មិនអាចការពារក្តីបានពេញលេញដែរ។

– កាតព្វកិច្ចផ្លូវច្បាប់ (Legal Duty): ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងក្រមសីលធម៌មេធាវី បង្ខំឱ្យមេធាវីរក្សាការសម្ងាត់។ ការបកស្រាយព័ត៌មានកូនក្តី គឺជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ។

– ​ការពារផលប្រយោជន៍កូនក្តី (Client Protection): ការធ្លាយព័ត៌មានអាចធ្វើឱ្យកូនក្តីបាត់បង់ប្រៀបក្នុងការតតាំងក្តី ឬប៉ះពាល់ដល់កិត្តិយស និងជីវិតឯកជនរបស់ពួកគេ។

– ​សិទ្ធិទទួលបានការការពារ (Right to Defense): មនុស្សគ្រប់រូបមានសិទ្ធិមានអ្នកការពារក្តីដែលស្មោះត្រង់។ ការរក្សាការសម្ងាត់ ធានាថាប្រព័ន្ធយុត្តិធម៌ដំណើរការទៅដោយតម្លាភាព និងសក្តិសមជាទីពឹង។

សរុបមក៖ ការសម្ងាត់របស់កូនក្តី គឺជាសេចក្តីថ្លៃថ្នូរ ច្បាប់ និងជាគោលការណ៍ដ៏រឹងមាំបំផុតរបស់មេធាវី ក្នុងការស្វែងរកយុត្តិធម៌ជូនកូនក្តី ៕ ប្រភព fb : Bunthoeun Suon

អត្ថបទដែលជាប់ទាក់ទង