សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជូនកីឡាករ និងកីឡាការិនី៦រូប ទៅដណ្ដើមខ្សែក្រវាត់ប្រដាល់គុនខ្មែរ ជើងឯកប្រដាល់ទ្វីបអុឺរ៉ុបឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែមីនា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធំផ្ដាច់មុខ និងសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជូនកីឡាករ និងកីឡាការិនីលំដាប់ជួរមុខកម្ពុជា ចំនួន ៦រូប ទៅដណ្ដើមខ្សែក្រវាត់ប្រដាល់គុនខ្មែរ ជើងឯកប្រដាល់ទ្វីបអុឺរ៉ុប ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១ ខែមីនា ខាងមុខ។

កីឡាករ កីឡាការិនី ដែលនឹងត្រូវជិះយន្តហោះ ទៅដណ្ដើមខ្សែក្រវាត់ប្រដាល់គុនខ្មែរ ជើងឯកប្រដាល់ទ្វីបអុឺរ៉ុប ឆ្នាំ២០២៦ នៅប្រទេសបារាំង រួមមាន៖ ក្របីព្រៃ ពេជ្រ សម្បត្តិ, អ្នកលេងចិត្តសាស្រ្ត ប៊ឺតសង្ឃឹម និង​រាហ៊ូមាស ឈុត សេរីវ៉ាន់ថង រួមទាំងអ្នកលេងគុនខ្មែរ ៣រូបទៀត គឺកីឡាករ ពេជ្រ អាទិទេព, សៀង ហៃ និងកីឡាការិនី ទូច ចាន់វត្តី ម្ចាស់មេដាយមាសគុនខ្មែរស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភធំផ្ដាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង កម្ពុជា, ទឹកពិសារកម្ពុជា និង CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើមុបីរួមគ្នាបើកទំព័រកំណត់ត្រាជ័យជំនះគុនខ្មែរ ជូនជាតិមាតុភូមិកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង