លោកបណ្ឌិត ភីតថឺ លី នាំយកជំនួយជូនពលរដ្ឋជនភៀសសឹក នៅក្រុងរុនតាឯកតេជោសែន
ខេត្តសៀមរាប ៖ នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក ព្រមទាំងក្រុមគ្រួសារ បាននាំយកជំនួយ ជូនប្រជាពលរដ្ឋ ដែលបានភៀសសឹក មកកាន់ភូមិវាល រុនតាឯក ស្ថិតនៅ ក្រុងរុនតាឯក តេជោសែន ខេត្តសៀមរាប ថើម្បីជួយសម្រួលដល់ការខ្វអខាត ប្រចាំថ្ងៃ។

ជំនួយទាំងនោះរួមមាន ៖ អង្ករ ៥តោន ទឹកសុទ្ធ ១០០កេះ និងបបរសណ្តែកកំប៉ុងចំនួន ១០០កេះ ។ ដោយក្នុងនោះមានកុមារ ១១៩នាក់ និងបងប្អូនភៀសសឹកចំនួន ១៥០គ្រួសារ។
លោកបណ្ឌិត ភីថឺ លី នានប្រសាសន៍ថា ជំនួយទាំងនោះ គឺជាការចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឡើង ក្នុងស្មារតីខ្មែរជួយខ្មែរ ។
ផ្តើមពីបញ្ហានេះ រូបលោកនិងក្រុមគ្រួសារ ព្រមទាំងសហការី បានរួបរួមកម្លាំងសាមគ្គីគ្នាជាមួយ សប្បុរសជនជាតិ និងអន្តរជាតិ បានបន្ដការយកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខមាលភាព ព្រមទាំងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានយោធាថៃឈ្លានពាន និងបាញ់បំផ្លាញ់លំនៅដ្ឋាន របស់ពួកគាត់ អស់គ្មានសល់ ។
ជាងនេះទៀត ក៏បានបណ្តាល ឲ្យពលរដ្ឋរងរបួស និងស្លាប់ជាច្រើននាក់ ថែមទៀតោង ៕


















