អនុសញ្ញាទីក្រុងហ្សឺណែវ បានហាមដាច់ខាត មិនឱ្យប្រើយន្តហោះចម្បាំងគ្រប់ប្រភេទ ធ្វើការសម្លាប់ជនសុីវិល..
រាជធានីភ្នំពេញ ៖ លោកអ្នកនាងស្តាប់ជាទីមេត្រី នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យន្តហោះចម្បាំងថៃ ប្រភេទ T-50TH ដែលបានទិញពីប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ២០១៨ បានហោះ មកទម្លាក់គ្រាប់បែក ដល់ខេត្តបាត់ដំបងហើយ បណ្តាលឲ្យរងរបួសប្រជាជនរស់នៅតំបន់នោះ មួយចំនួន។
សូមបញ្ជាក់ថា ថៃមាន T-50th ចំនួន ១៤គ្រឿង។ F-16 មានចំនួនចន្លោះពី ៤៧-៥៤ គ្រឿង។ Gripen មានចំនួនពី ៧-១១ គ្រឿង។ Northrop F-5 Tiger II មានចំនួន ១១គ្រឿង។ Dassault/Dornier Alpha Jet A មានចំនួន ១៨គ្រឿង។
ទោះ យន្តហោះចម្បាំងប្រភេទណាក៏ដោយ គឺខុសច្បាប់មនុស្សអន្តរជាតិ ទាំងអស់ ប្រសិនបើប្រទេសណាមួយ ប្រើប្រាស់វា ដើម្បីប្រឆាំងជនសុីវិល ឬធ្វើការឈ្លាន..។
អនុសញ្ញាទីក្រុងហ្សឺណែវ បានហាមដាច់ខាត មិនឱ្យមានការប្រើយន្តហោះចម្បាំងគ្រប់ប្រភេទ ធ្វើការសម្លាប់ជនសុីវិល ឬបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសុីវិល។ ប្រទេសនោះក៏អាច ត្រូវបានចោទប្រកាន់ពី បទឧក្រិដ្ឋកម្មសង្គ្រាមផងដែរ ៕


















