លោក Moon Pich : ការិយាល័យ​រដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានទទួលយកបណ្ដឹង របស់ពួកយើង ជាផ្លូវការហើយ

សហរដ្ឋអាមេរិក ៖ លោក Moon Pich : ជនរួមជាតិជាទីគោរព​​ និងជាទីរាប់អាន!

ពេលនេះ ការិយាល័យ​រដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានទទួលយកបណ្ដឹង របស់ពួកយើង ជាផ្លូវការ ហើយ។

នេះមានន័យថា បណ្ដឹង របស់ពួកយើង នឹងត្រូវយកទៅពិនិត្យ ដើម្បីពិចារណាដោយផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម។ ម្យ៉ាងវិញទៀត ពួកយើង ក៏នៅតែអាចបន្តរាយការណ៍បន្ថែម ពីបទឧក្រិដ្ឋ ដែលពួកមេយោធា​ និងអ្នកដឹកនាំនយោបាយថៃ បានធ្វើមកលើមាតុភូមិ និងប្រជាជនយើង ព្រមទាំងភ័ស្តុតាងផ្សេងទៀត ដើម្បីដាក់បន្ទុក តាមនីតិវិធីរបស់តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC។

ពួកយើង ធ្វើដោយសេចក្ដីស្រឡាញ់ ចំពោះមាតុភូមិ សេចក្ដីបារម្ភ ចំពោះប្រជាជន ដើម្បីការពារយុត្តិធម៌ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងអនាគតរបស់ជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង