អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតពលរដ្ឋ រស់នៅលើកោះរ៉ុង មានជំងឺធ្ងន់

ខេត្តព្រះសីហនុ ៖ អាណាព្យាបាលក្មេងស្រីរងគ្រោះ ថ្លែងអំណគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះទឹកចិត្តសប្បុរស ដែលបានបញ្ជូនអូរប័រពេទ្យល្បឿនលឿន ឲ្យទៅទទួល និងដឹកកូនស្រី របស់គាត់ ដែលកំពុងមានជំងឺធ្ងន់ មកសង្គ្រោះបានទាន់ពេលវេលា នៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់ ឈ្មោះ ថៃ សុខហេង អាយុ ១៤ឆ្នាំ ដែលមានជំងឺគ្រុនឈាម ដឹកបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

បច្ចុប្បន្ន ក្មេងស្រីអ្នជំងឺរូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ រួចបន្តដឹកតាមរថយន្តសង្គ្រោះ ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង