សម្តេចតេជោ សែន ប្រាប់កងទ័ពថា សម្តេច និងសម្តេចធិបតី នាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយបងប្អូនជានិច្ច មិនសម្រាកឡេីយ..
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំតាមបណ្តាមេទ័ព ឲ្យប្រាប់កងទ័ពទាំងឡាយបែបនេះថា ៖ ” ខ្ញុំ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន និងសម្តេចធិបតី នាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយបងប្អូនជានិច្ច មិនសម្រាកឡេីយ។ ខ្ញុំនៅទីនេះ មិននឿយហត់ទេ បងប្អូនលំបាកជាងខ្ញុំ ខ្លាំងណាស់ ដេីម្បីការពារដីដូនតានិងប្រជាជន” ។
ទីប្រចាំការ យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ៕


















