នាវាកងទ័ពជើងទឹកចិន ១គ្រឿង ចូលចតនៅកំពង់ផែសមុទ្ររាម
ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹករំដោះ ប្រជាជនចិន ចំនួន ១គ្រឿង លេខ989 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយ លោកឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការ តំបន់យោធភូមិភាគខាងត្បូង កងទ័ពជើងទឹករំដោះប្រជាជនចិន បានចូលចតនៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នា កម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈបច្ចេកទេស របស់នាវាលេខ989៖
+ ទម្ងន់ផ្ទុក ២៥០០០ តោន
+ បណ្ដោយ ២១០ ម៉ែត្រ
+ ទទឹង ២៨ម៉ែត្រ
+ ជម្រៅទឹក ៧ម៉ែត្រ
+ ល្បឿន ២៥ knots៕