ស្ថាប័នរៀបចំការប្រកួតកីឡាប្រដាល់ធំៗ នៅប្រទេសហូឡង់ កោតសរសើរវិស័យកីឡាប្រដាល់គុនខ្មែរ Kun Khmer ថា ពិតជាអស្ចារ្យ
ប្រទេសហូឡង់ ៖ ស្ថាប័នរៀបចំការប្រកួតកីឡាប្រដាល់ នៅប្រទេសហូឡង់ បង្ហាញការចាប់អារម្មណ៍ អំពីភាពអស្ចារ្យ នៃវិស័យកីឡាប្រដាល់គុនខ្មែរ Kun Khmer ដោយចាត់ទុកថា ពិតជាមានក្បាច់គុនល្អពិតមែន។
ក្រោយបញ្ចប់ការប្រកួត រវាងកីឡាករ ប្រដាល់គុនខ្មែ និងហូឡង់ កាលពីចុងខែតុលា ឆ្នាំ២០២៦នេះ អ្នកចាត់ការធំៗ របស់ស្ថាប័នប្រដាល់ ប្រចាំប្រទេសហូឡង់ ក៏ដូចជា ទស្សនិកជនទាំងកម្ពុជា និងហូឡង់ បានទទូចស្នើសុំយកកីឡាករគុនខ្មែរ ទៅប្រកួតនៅប្រទេសហូឡង់ ជាបន្តទៀត ។
បន្ថែមលើនេះ ពួកគេក៏រៀបចំក្រុមកីឡាករហូឡង់ ដើម្បីមកប្រកួតនៅក្នុងប្រទេសម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ៕



