អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះកុមារឈឺធ្ងន់ម្នាក់ រស់នៅលើកោះរ៉ុង..

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ  កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជូនអូប័រពេទ្យល្បឿនលឿនឱ្យទៅទទួលយក កុមារាម្នាក់ ដែលមានជំងឺគ្រុនក្ដៅខ្លួនខ្លាំង និងប្រកាច់ម្ដងៗ សង្ស័យគ្រុនឈាម យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ។
កុមារារូបនេះ មានឈ្មោះ ជីវ វាសនា ភេទប្រុស អាយុ ៦ឆ្នាំ មានឪពុកឈ្មោះ ជីវ បេឡា ភេទប្រុស អាយុ ៣៦ឆ្នាំ និងម្ដាយឈ្មោះ សែម សួយ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅនៅនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន កុមារារូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ រួចដឹកបន្តដឹកតាម រថយន្តសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) របស់អ្នកឧកញ៉ា ដើម្បីយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ។

ឪពុកម្តាយ កុមាររងគ្រោះ បានថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានបញ្ជូនអូប័រពេទ្យ ទៅដឹកកូន របស់ខ្លួន មកកាន់មន្ទីរពេទ្យ ព្យាបាលបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង