អាជ្ញាធរបានដោះស្រាយបញ្ចប់ ករណីបុរសចំណាស់ម្នាក់ រួមរក្សជាមួយស្ត្រីពិការ រហូតមានផ្ទៃពោះ៧ខែ នោះហើយ!
ខេត្តកំពង់ចាម ៖ ករណីបុរសចំណាស់ម្នាក់ឈ្មោះ ឈឹម សុីន អាយុ៧៥ឆ្នាំ រួមរក្សជាមួយស្ត្រីពិការភាពពីកំណើត(មនុស្សស្រីតឿ)ម្នាក់ រហូតមានផ្ទៃពោះ៧ខែ ក្រោយមានពាក្យបណ្តឹងឲ្យ អាជ្ញាធរជួយដោះស្រាយ ពេលនេះ បានរកដំណោះស្រាយឃើញហើយ ។
បើតាមសាច់ញាតិស្ត្រី(ពិការភាព)រូបនេះ បញ្ជាក់ថា អាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានសម្របសម្រួលដោះស្រាយបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយគូភាគីទាំង២ យល់ព្រមទទួលយក ដំណោះស្រាយ ទាំងសងខាង។
បើតាមសាច់ញាតិដដែលឲ្យដឹងថា ក្រុមគ្រួសារនាងសូមថ្លែងអំណរគុណដល់ អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ទាំងភូមិ ឃុំ ស្រុក ដែលបានជួយសម្របសម្រួលឲ្យដោយសន្តិវិធី បញ្ចប់បញ្ហានេះ បង្កលទ្ធភាពឲ្យនាង(ស្ត្រីតឿ) បានសម្រាលកូនក្នុងផ្ទៃឆាប់ៗនេះ។
សុំបញ្ជាក់ថា ស្ត្រីពិការភាពរូបនោះ ឈ្មោះ អឿ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ជាកូនកំព្រា គ្មានឪពុកម្តាយ រស់នៅជាមួយបងស្រី ក្នុងភូមិទ្រារ ស ឃុំខ្នារ ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ក្នុងភូមិនឹងគ្នាជាមួយបុរសវយ័ចំណាស់ខាងលើដែរ)៕


