គ្រោះថ្នាក់ចរារណ៍រថយន្តបុក រនាំងសុវត្ថិភាពផ្លូវល្បឿនលឿន ធ្លាក់ខុសផ្លូវរបួសធ្ងន់មនុស្សម្នាក់..

ខេត្តកំពង់ស្ពឺ ៖​ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍មូលដ្ឋាន បានឱ្យដឹងថា មានករណី រថយន្ដមួយគ្រឿង បើកធ្លាក់ផ្លូវ​ល្បឿនលឿន​ ត្រង់ចំណុចគីឡូម៉ែត្រ ៩៤+៦០០ បើកបរក្នុងទិសដៅព្រះសីហនុ-ភ្នំពេ​ញ ស្ថិតក្នុងភូមិទី៦ ឃុំយាយ​ម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច​ ខេត្ដកំពង់ស្ពឺ​ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២​០​២៦ នេះ។

នគរបាលប្រចាំការលើផ្លូវ​ល្បឿនលឿន បញ្ជាក់ថា មានរថយន្ត១មួយគ្រឿ​ង ម៉ាក TOYOTA PRIUS ពណ៌ទឹក​ប្រាក់ ពាក់ផ្លាក​លេខភ្នំពេញ​ 2C​M​-1813 បើកបរដោយឈ្មោះ រ៉េត សម្ផស្ស ភេទប្រុស អាយុ ២៦ឆ្នាំ អាសយដ្ឋាននៅភូមិតាអៀក ឃុំសំ​រោង ស្រុកបន្ទាយមាស ខេត្តកំពត ។ រថយន្ត នេះ ជារថយន្តតាក់ស៊ី ដឹកភ្ញៀវម្នាក់ឈ្មោះ BIHASA DEVIE LYN ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិហ្វីលីពីន កាន់លិ​ខិ​តឆ្លងដែនលេខ ​P1629466D ស្នាក់នៅខេត្តព្រះសី​ហនុ ។

រថយន្ដខាងលើ បេីកបរពីទិសខាងលិច ឆ្ពោះទៅទិសខា​ងកេីត (ព្រះសីហនុ-ភ្នំពេញ) លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខា​ងស្ដាំដៃរួចបានបុករនាំងដែកសុវត្ថិភាព ផ្លូវល្បឿនលឿនប​ណ្ដាលឲ្យរថយន្ដនេះ ធ្លាក់ចុះពីផ្លូវ​ បង្កគ្រោះថ្នាក់ដល់អ្នកដំណេីរ​ និងខូចខាតសម្ភារមួយចំនួន ។

គ្រោះថ្នាក់នេះ បណ្តាលឱ្យស្រ្ដីជនជាតិ​ ហ្វីលីពីន ជិះក្នុងឡាន បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមការងារផ្លូវល្បឿនលឿន និងសមត្ថកិច្ច ជួយអន្ដរាគមន៍បញ្ជូនទៅកាន់​មន្ទីរពេទ្យ ដេីម្បីជួយសង្គ្រោះ នៅរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អអិការនគរបាលស្រុកភ្នំស្រួច បញ្ជាក់ថា បច្ចុប្បន្ន ទាំងអ្នកបើបរ និងរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវកម្លាំងជំនាញ នាំយកមកកាន់ អធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច  ដេីម្បីបន្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង