គោលការណ៍ខ្លះៗ សម្រាប់កសាងប្រព័ន្ធគ្រប់គ្រង រដ្ឋជឿនលឿន..

បណ្ឌិត ឡៅ ម៉ុងហៃ ៖ គោលការណ៍ខ្លះៗ សម្រាប់កសាងប្រព័ន្ធគ្រប់គ្រងរដ្ឋជឿនលឿន:

1. ការជ្រើសរើសមន្ត្រីរាជការតាមការប្រកួតប្រជែងគ្នាយកសមត្ថភាពជាធំ – competitive meritocratic examination ។

2. ការតម្លើងឋាន្តរស័ក្តិដោយយកសមត្ថភាព ស្នាដៃការងារ ជាធំ ហើយឲ្យកាន់មុខតំណែងដឹកនាំំដោយកគុណសម្បត្តិជាមេដឹកនាំជាធំ ។

3. ជ្រើសរើសយកមន្ត្រីក្របខណ្ឌសម្រាប់តែកាន់មុខតំណែងគន្លិះៗ ដូចជាមេៗនិងមេៗរងដែលចាំបាច់សម្រាប់ឲ្យស្ថាប័នមួយៗមានដំណើរការជាប្រចាំ ។

4. ជ្រើសរើសមន្ត្រីរាជការជាប់កកិច្ចសន្យាឲ្យធ្វើការងារជាក់លាក់ចាំបាច់របស់ស្ថាប័ននីមួយៗ ។

5. មន្ត្រីរាជការក្របខណ្ឌនិងជាប់កិច្ចសន្យាត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលំអៀង ហើយហាមមិនឲ្យចូលជាសមាជិកគណបក្សណាទាំងអស់និងហាមមិនឲ្យធ្វើសកម្មភាពនយោបាយ ។

6. កសាងនិងធានាថាស្ថាប័នរដ្ឋប្រព្រឹត្តទៅតាមគន្លងរដ្ឋធម្មនុញ្ញ ។

7. ប្រព័ន្ធស្អាតស្អំមានក្បាលតូច មានខ្លួននិងដៃជើងម៉ាន់ៗនិងឆ្អឹងមាំៗ: ក្រសួងមានចំនួនតិច(១៦-១៧) ។ ក្រសូងមួយៗ មានរដ្ឋមន្ត្រីមដែលមានរដ្ឋលេខាធិការមិនលើសពីបីរូប ។ រដ្ឋមន្រ្តីជាមេនយោបាយរបស់ក្រសួង ។ ក្រសួងមួយៗមានអគ្គលេខាមួយរូបដែលជាមេរដ្ឋបាលរបស់ក្រសួង ។ ក្រោមអគ្គលេខា មាននាយកដ្ឋានមានចំនួនតាមទំហំការងារឯកទេសរបស់ក្រសួង ។ នាយកដ្ឋានមានការិយាល័យដែលមានចំនួនមិនលើសបី ។

8. រដ្ឋបាលសាធារណ:មូលដ្ឋាន មានលំដាប់ថ្នាក់តិចមិនលើសពីបី: ឃុំ ស្រុក(ដែលមានអំណាចខេត្ត) និងក្រសួង ។ ក្រសួងមានមន្ទីរនៅស្រុក ។

9. ក្រសួងមូយៗមានអធិការមួយរូបទន្ទឹមនឹងរដ្ឋមន្ត្រី ដើម្បីជ្រើសរើសមន្រ្តីបម្រើការក្រសួង ត្រួតពិនិត្យមើលនិងវាយតម្លៃការងាររបស់មន្ត្រីក្រសួង ។

10. ស្ថាប័នមួយៗត្រូវមានមន្ត្រីសីលធម៌មួយរូបតែងតាំងក្នុងចំណោមមន្ត្រីមានគំនិតចាស់ទុំ មានសីលធម៌ខ្ពស់ មានការពច្រើនពីមន្ត្រីធ្វើការក្នុងស្ថាប័នជាមួយគ្នា សម្រាប់ផ្តល់ការណែនាំអំពីបញ្ហាសីលធម៌ក្នុងការងារ និងដោះស្រាយបញ្ហាសីលធម៌ក្នុងស្ថាប័ន។

11. ត្រូវបង្កើតឲ្យមានតុលាការរដ្ឋបាលនៅគ្រប់ស្រុកដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណ: វិវាទពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់មន្ត្រីបម្រើការ វិវាទពាក់ព័ន្ធកិច្ចសន្យារវាងអាជារធរនិងបុគ្គលឬក្រុមហ៊ុនឯកជន វិវាទពាក់ព័ន្ធនឹងទណ្ឌកម្មវិន័យទៅលើមន្ត្រីបម្រើការ ។

12. ត្រូវបង្កើតការិយាល័យមេធាវីប្រជាណុលរដ្ឋមួយ – a people’s lawyer ឬ Ombudsman – ដែលជាស្ថាប័នឯករាជ្យ ។ ការិយាល័យនេះទទួលការតវ៉ាប្រឆាំងនឹងកំហុសឆ្គងរបស់មន្ត្រីរាជការ ហើយអន្តរាគម៍ជាមួយមេស្ងាប័នពាក់ព័ន្ធឲ្យដោះស្រាយ ។

13. ច្បាប់និងនិងលិខិតបទដ្ឋានគតិយុត្ត – laws and regulations – ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញ ។ ត្រូវមានចំនួនតិចនិងមិនពិបាកយល់ ហើយនឹងមិនអាចចូលជាធរមានបានទេមុនចុះផ្សាយអនឡាញ ។

14. រដ្ឋបាលសាធារណ:បម្រើប្រជាពលរដ្ឋឆាប់រហ័សបំផុត ឲ្យអស់សោហ៊ុយតិចបំផុតចំពោះពួកគាត់ ។

15. តុលាការផ្តល់យុត្តិធម៌ឲ្យបានឆាប់រហ័សបំផុតហើយធានាថាអ្នកក្របំផុតទទួលបានយុត្តិធម៌ដោយអត់អស់សោហ៊ុយ ។

16. ស្រុកមួយត្រូវមានសាលាដំបូងមូយ ។

17. ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់តាំងការិយាល័យមេធាវីនៅជិតសាលាដំបូងឬសាលាឧទ្ធរណ៍ជាងគេបំផុត ឲ្យធ្វើជាភ្នាក់ងារទទួលបណ្តឹងប្រឆាំងនឹងចៅក្រមឬព្រះរាជអាជ្ញានិងផ្ញើរបណ្តឹងទាំងនេះទៅឧត្តមក្រុមប្រឹក្សា ។ ឧត្តមក្រុមប្រឹក្សាផ្ញើសេចក្តីសម្រេចរបស់ខ្លួនជូនអ្នកដើមបណ្តឹងតាមរយ:ភ្នាក់ងារទាំងនោះ ។

18. ។ល។ ប្រភព fb : Mong Hay Lao

 

អត្ថបទដែលជាប់ទាក់ទង