សមត្ថកិច្ចខេត្តកោះកុង បញ្ជូនឈ្មួញលួចនាំទំនិញពីថៃ ចូលកម្ពុជា២នាក់ ទៅតុលាការ

ខេត្តកោះកុង ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចខេត្តកោះកុង បានបញ្ជូន ជនសង្ស័យចំនួន ២នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីលួចនាំទំនិញថៃ ឆ្លងដែនចូលប្រទេសកម្ពុជា ដោយខុសច្បាប់ ។

លោក ស៊ុន ឃៀម ស្នងការរងខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ពុត ភារៈ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាម្ចាស់ទំនិញ និងឈ្មោះ យុន ចាន់ថា អាយុ ៣៧ឆ្នាំ ជាម្ចាស់រថយន្តដឹកទំនិញដែលសមត្ថកិច្ចរឹបអូសបាន។

គ្រឿងទេស និងម្ហូបអាហារ របស់ថៃ ជាច្រើននោះ ដូចជា ៖ ប្រេងខ្យង, ប្រេងឆា, មី, ទឹកត្រី និងគ្រឿងទេសជាច្រើនកេស ហើយត្រូវបានហាមឃាត់ មិនឲ្យនាំចូលមកកាន់កម្ពុជា បន្ទាប់ពីព្រំដែនគោក ត្រូវបានបិទទាំងស្រុង។

ទោះជាបែបនេះក្តី គេកត់សមហគាល់ឃើញថា ឈ្មួញខិលខូចមួយចំនួន នៅតែលួចនាំចូលទំនិញហាមឃាត់តាមច្រករបៀង ឬច្រកសមុទ្រ ដោយដឹកជញ្ជូន នៅពេលយប់ស្ងាត់ បានបន្តកើតមាន និង​ត្រូវសមត្ថកិច្ច បង្ក្រាបបានជាបន្តបន្ទាប់..៕

អត្ថបទដែលជាប់ទាក់ទង