ជនជាតិវៀតណាម៣នាក់ ជាប់ទោសអស់មួយជីវិត ក្នុងសំណុំរឿងគ្រឿងញៀនជាង ២៥គីឡូក្រាម..
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ថៃឋទូ១៥ ខែកញ្ញានេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់ជនជាតិវៀតណាម ចំនួន ៣នាក់ ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់ នូវសារធាតុញៀន ជាង ២៥ គីឡូក្រាម។
ជនជាប់ចោទទាំង ៣នាក់ ខាងលើនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង ២៥គីឡូក្រាម ព្រមទាំងសារធាតុគីមីផ្សំជាង ៨១គីឡូក្រាមទៀត ។
យោងតាម ដីការបស់ តុលាការ បានឱ្យដឹងថា ពិរុទ្ធជនទាំង ៣នាក់ មានឈ្មោះ ៖
ទី១- ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម។
ទី២- ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម
និងទី៣- ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម។
ពិរុទ្ធជនទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៥ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ អស់មួយជីវិត និង ពិន័យជាប្រាក់ចំនួន ១០០ លានរៀល ក្នុងម្នាក់ៗ ដាក់ចូលជា ថវិកាជាតិ និង ត្រូវជាប់ចោទពីបទ: រក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ។
ជនទាំង៣នាក់នេះ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ។
ក្រោយការចាប់ខ្លួន សមត្ថកិច្ច បានរឹបអូសវត្ថុតាងគ្រឿងញៀន រួមមាន ៖ MDMA ទម្ងន់ ១៥,៤៧៧.៦៨ក្រាម, មេតំហ្វេតាមីនប្រភេទ ICE ទម្ងន់ ២,៣៦៧.៣១ក្រាម, កេតាមីន ទម្ងន់ ៧,២២៦ក្រាម និងហេរ៉ូអ៊ីន ទម្ងន់ ៣១.២១ក្រាម ។
សរុប គ្រឿងញៀនដែលត្រូវបានរឹបអូសមានទម្ងន់ ២៥,១០២.២ក្រាម ឬជាង ២៥.១គីឡូក្រាម។
ចំណែកសារធាតុគីមីផ្សំ ដែលសមត្ថកិច្ចរឹបអូសបាន មានទម្ងន់សរុប ៨១,៤៩០.៨៤ក្រាម ឬជាង ៨១.៤គីឡូក្រាម ។
សំណើរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ៕


