គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៥ ខែកញ្ញា កើតឡើង៨លើក ស្លាប់៨នាក់ និងរបួស២នាក់

រាជធានីភ្នំពេញ ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កើតឡើងចំនួន ៨លើក បណ្តាលឲ្យមានមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ២នាក់ ។

គ្រោះថ្នាក់នេះ គិតត្រឹមពីម៉ោង ១៤:០០ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដល់ម៉ោង ១៤:០០ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។

គ្រោះថ្នាក់ ដែលកើតឡើងទាំង៨លើកនេះ កើតឡើងពេលយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ស្រាលចំនួន ២នាក់ (បុរស) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់៦នាក់) ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ១នាក់ និងបត់គ្រោះថ្នាក់ ៣លើក ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង