កិច្ចប្រជុំបិទទ្វារស្តីពីនីតិសមុទ្រ (UNCLOS) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា នៅសាធារណរដ្ឋសិង្ហបុរី
សិង្ហបុរូ ៖ កិច្ចប្រជុំបិទទ្វារ រវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ជាមួយនឹង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ក្នុងនាមបញ្ជីការដ្ឋាន (Registry) ក្រោមការដឹកនាំ របស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ។
ជាកិច្ចប្រជុំ ដែលសាធារណៈជន កំពុងរង់ចាំស្តាប់លទ្ធផល យ៉ាងអន្ទះសារ..៕ ប្រភព៖ ក្រសួងព័ត៌មាន
រូបថត៖ គល់ រ៉េននី


