អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតកុមារីម្នាក់ទៀត កំពុងមានជំងឺធ្ងន់រស់នៅលើកោះរ៉ុង
ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យឱ្យទៅដឹក ក្មេងស្រីម្នាក់ ឈ្មោះ សេក សុខណា រស់នៅភូមិ កោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ ធ្លាក់ពីលើដើមអំពិលរងរបួសធ្ងន់ធ្ងរ ដើម្បីមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លើដីគោក ក្នុងក្រុងព្រះសីហនុ ។
សកម្មភាពមនុស្សធម៌នេះ កើតឡើងបន្ទាប់ពី អាណាព្យាបាលយុវតីខាងលើ បានស្នើសុំកិច្ចអន្តរាគន៍ ពីអ្នកឧកញ៉ា ទៀ វិចិត្រ ឱ្យជួយសង្គ្រោះ..។
បច្ចុប្បន្ន ក្មេងស្រីរងគ្រោះរូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន ជីធីវូស៊ី (GTVC) របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕


