សហព័ន្ធសហជីពចំនួន៧ ដាក់ញត្តិទៅក្រសួងការងារ ស្នើឱ្យជួយកែលម្អអត្ថប្រយោជន៍កម្មករ
រាជធានីភ្នំពេញ ៖ សហព័ន្ធសហជីពចំនួន៧ បានដាក់ញត្តិទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យក្រសួងជួយកែលម្អអត្ថប្រយោជន៍បន្ថែមសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង ហើយសំណើមួយក្នុងចំណោមសំណើដែលបានដាក់នៅក្នុងញតិ្ត គឺការបន្ថែមប្រាក់៨ដុល្លារ សម្រាប់ថ្លៃធ្វើដំណើរ ឬថ្លៃស្នាក់នៅ ៕ ប្រភព ៖ (ខេមបូចា/ ព្រីង សំរាំង)


