លោក ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន និងស្នើបញ្ចប់គោរមងារឧកញ៉ា មួយពូជ..
ហ្វេសប៊ុក លោក ឡង ណាវ៉ាត្រា នៅព្រលប់ថ្ងៃអង្គារ ទី៨ ខែកញ្ញានេះ បានបង្ហោះសារ ប្រកាសពីការក្ស័យធន និងស្នើបញ្ចប់គោររមងារពី អ្នកឧកញ៉ា មួយពូជ ។
ខាងក្រោមនេះ ជាសាររបស់ លោក ឡេង ណាវ៉ាត្រា ៖
“ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមជម្រាបជូនពុកម៉ែបងប្អូនអោយបានជ្រាប។ ដោយសារគម្រោង 6A នៅមិនអាចបញ្ចប់ បានសំនូមពរទៅរាជរដ្ឋាភិបាល និងបងប្អូនជនរួមជាតិទាំងអស់ ដោយឈរលើភាពទទួលខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់កម្ពុជា។
បងប្អូនមួយពូជ របស់ខ្ញុំ ទ្រព្យគ្រប់សព្វទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរម្ដាយ ឬ កង់ ម៉ូតូ ឡាន
ប្រគល់ជូនក្រសួងដែនដីចាត់ចែង និង សូមទៅព្រះមហាក្សត្រ បញ្ចប់គោរមងារ បងប្អូនមួយពូជ របស់ខ្ញុំមានឈ្មោះ ដូចខាងក្រោម:
អ្នកឧកញ៉ា ឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឧកញ៉ា ឡេង ណាវ៉ាតត្រា , ឧកញ៉ា ឡេង និមល , ឧកញ៉ា ឡេង បញ្ចាពណ៌ និង ឧកញ៉ា សុន តារ៉ាវុធ ដែលមានក្នុងឈ្មោះក្រសួង។
បញ្ហាគម្រោង 6Aនេះ ជាគម្រោងដែលផុងជ្រៅ ខ្ញុំបាទបានលក់ ចំណូលទឹកលុយសរុប (185 លានដុល្លារ) តែខ្ញុំបាទបានចំណាយទៅលើគម្រោងនេះ។ សរុបទាំងអស់ មកដល់ពេលនេះ (221 លានដុល្លារ) ដោយមិនរាប់បញ្ចូលក្រសួង ដោះស្រាយបន្តប ។
បច្ចុប្បន្នទិន្នន័យ នៅក្រសួងតែតាមបានដំណឹងព្រោះមិនច្បាស់ 100% ប្រហែល (20 ទៅ 30 លានដុល្លារ)
ទៀតទើបបានបញ្ចប់បាន។
ដល់ដំណាក់កាលនេះ ជាដំណាក់កាលត្រូវវះកាត់ ដើម្បីបង្ហាញការទទួលខុសត្រូវ ជាមួយជាតិកម្ពុជា ខ្ញុំបាទសូមទទួលទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ តែសុំសន្តោសប្រណី ពីរាជរដ្ឋាភិបាលកម្ពុជា និងពុកម៉ែបងប្អូនទូទាំងប្រទេស។ កុំឱ្យប្រពន្ធ មានទោស នឹង ឱ្យកូនបានរៀនចប់ចុងចប់ដើម ទៅថ្ងៃក្រោយ គាត់រស់តាមសមាជីវោចុះ។ ហើយដើម្បីជាថ្នូនិងការស្នើសុំនេះ ពុកម៉ែបងប្អូនទូទាំងប្រទេស អាចបន្ថែមទោសខ្ញុំ ប្រហារជីវិតតែម្ដង ។
បើនិយាយអំពីកំហុស ខ្ញុំមានកំហុសពី ដើម្បីឲ្យកូនបានដឹងនៅពេលគាត់ធំនឹងក្ដី។
1. គម្រោងយឺតយ៉ាវ
2. ជំពាក់បំណុល
ដើម្បីកុំអាសោចដល់ជំនាន់កូន ប្រាប់កូនអីបានដឹងច្បាស់ពីកំហុស របស់ឪពុក។ បើនិយាយពីសមធម៌ និង គុណធម៌ ។ ខ្ញុំលក់ផ្ទះ មិនបានចំណេញ ថែមទាំងខាត។ ប្រៀបដូចជា អ្នកម៉ៅកាខាតចុងខាតដើម (ឡុងចុង)។
សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និង ពុកម៉ែបងប្អូនកម្ពុជា ជ្រាបនឹងបានស្ងប់ចិត្ត។
ចំពោះដីធ្លី និងទ្រព្យសម្បត្តិ មានដីទាំងខេត្ត នៅក្នុងក្រុង ទាំងជំពាក់វាក់វិន ច្រើនពាន់ហិចតាដែរ។ តែដី និងគម្រោងទាំងនោះ បច្ចុប្បន្នវាមិនមានតម្លៃ គ្រប់គ្រាន់ក្នុងការទូទាត់បំណុល និង បញ្ចប់គម្រោង។
ខ្ញុំបាទ ស្របតាមការសម្រេចចិត្ត របស់ក្រសួង ចាត់ចែងទាំងស្រុង មិនថាដីផ្នូរម្ដាយ ឬ កង់ម៉ូតូឡាន។
ដើម្បីបង្ហាញពីជំហរ ទទួលខុសត្រូវ ក្នុងនាមជនជាតិកម្ពុជាម្នាក់ សូមក្រសួងធ្វើការចាត់ចែង និងវះកាត់ ដើម្បីបញ្ចប់ តាមសុភ័ក្រវិនិច្ឆ័យ របស់ក្រសួងចុះ។
សូមគោរពអរគុណ ពុកម៉ែបងប្អូនកម្ពុជា
ទាំងអស់🙏🙏🙏។
សរុបរួម ខ្ញុំបាទ សហការជាមួយក្រសួង 100% បង្កើតស៊ើបអង្កេតដូចស្មោះត្រង់ ប្រគល់ជូនដោយស្មោះត្រង់។🙏🙏🙏” ៕




