រដ្ឋមន្ត្រីក្រសួងមហារផ្ទៃ ដកតួនាទីប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្រ្តី៣នាក់ ក្រោយបែកធ្លាយវីដេអូ អ្នកទោសប្រើហិង្សាដាក់គ្នា
ខេត្តប៉ៃលិន ៖ ប្រធានពន្ធនាគារខេត្តប៉ៃលិន គឺលោក កូវ កឿត និងមន្រ្តី៣នាក់ទៀត ត្រូវ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកតួនាទី ក្រោយមានអ្នកទោសប្រើហុង្សារដសក់ ក្នុងក្នុងបន្ទប់ឃុំឃាំង ។
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកតួនាទីនៅក្នុងពន្ធនាគារ ដោយសារមានបាតុភាពអ្នកជាប់ឃុំ បានប្រើហិង្សាដាក់គ្នាយ៉ាងអនាធិបតេយ្យ ។ ហើយថា វីដេអូ នៃការប្រើហិង្សានេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកព្រោងព្រាត ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្រ្តីចំនួន ៣នាក់ទៀត មានឈ្មោះ ៖ លោក សុប ពិសិទ្ធ អនុប្រធានការិយាល័យប្រតិបត្តិ, លោក សុខ អ៊ា អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ និងលោក ទូច រក្សា ប្រធានផ្នែកសុខាភិបាល ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រេចផ្អាកតួនាទី ដោយសារភាពមិនប្រក្រតី លើការងារគ្រប់គ្រងអ្នកទោស ។
លោក ទូច សុខៈ បញ្ជាក បន្ថែមថា វីដេអូ អ្នកទោស ហិង្សា ដែលចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកនោះ គឺបានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៦មកម្ល៉េះ។
បច្ចុប្បន្ន លោក ឯក គារ ត្រូវថ្នាក់លើប្រកាសឲ្យ ចូលកាន់តំណែងជា ប្រធានស្តីទីពន្ធនាគារខេត្តប៉ៃលិន ជាបណ្តោះអាសន្ន នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ៕


