ករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស២នាក់ នៅស្រុកឈូក បានលាតត្រដាងការពិត..
ខេត្តកំពត ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅស្រុកឈូក ខេត្តកំពត បេីសិនគ្មានការផ្សព្វផ្សាយ របស់អ្នកព័ត៌មាន និងគ្មានកិច្ចអន្តរាគមន៍ របស់ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បញ្ជាឲ្យមន្ត្រីជំនាញស្អាតស្អំ ចុះមកស្រាវជ្រាវទេ ទំនងជា ព្រលឹងរបស់ជនរងគ្រោះ ២នាក់ ដែលបានស្លាប់ មិនដឹងជាឈឺចាប់បែបណាទេ ត្បិត ជនបង្កហេតុ ត្រូវបាន សមត្ថកិច្ចនគរបាល ស្រុកឈូក ដោះលែងស្ងាត់ៗ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង នៅស្រុកឈូក រវាងឡាន បុកប៉ះជាមួយ ម៉ូតូ បណ្តាលឲ្យភាគីជិះម៉ូតូ ២នាក់ ស្លាប់ ដោយម្នាក់ស្លាប់នៅកន្លែងកេីតហេតុ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ លោកសង្ឃ។
ប្រភពពីសាច់ញាតិជនរងគ្រោះ ឲ្យដឹងថា ក្រោយកេីតហេតុ មន្ត្រីនគរបាលចរាចរណ៍ ស្រុកឈូក ក៏បានចុះវាស់វែង រួចបានអះអាងថា ខាងភាគីម៉ូតូ ជាអ្នកបង្ក ហេតុ បេីកម៉ូតូ ចូលឡានបណ្តាលឲ្យស្លាប់ រួចហេីយក៏ដោះលែងអ្នកបេីកឡានតែម្តង។
ទោះជាបែបនេះក្តី នៅរសៀលថ្ងៃទី៧ ខែកញ្ញា ក្រោយមកស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានបញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ថ្នាក់ខេត្ត ដឹកនាំដោយស្នងការរងទទួលផែនចរាចរណ៍ ចុះទៅវាស់វែង និងស្រាវជ្រាវឡេីងវិញ ទេីបបង្ហាញការពិតថា ឡានបេីកចូលគន្លងខាងម៉ូតូ ២តឹកកន្លះ។ ដូច្នេះគ្រោះថ្នាក់នេះ បង្កដោយឡាន។
ក្រោយរកឃេីញការពិត កម្លាំងនគរបាល ក៏តាមចាប់អ្នកបេីកឡានមកវិញ ដេីម្បីបញ្ជូនទៅតុលាការ។
ដោយឡែក អធិការនគរបាលស្រុកឈូក និងអធិការរងទទួលផែនចរាចរណ៍ ត្រូវរងការស្រាវជ្រាវ និងសួរនាំបន្ថែម ដេីម្បីដាក់វិន័យ និងចាត់តាមនីតិវិធី ពីបទខ្ជីខ្ជាលេីការងារ ៕


