ករណីមន្ត្រី​នគរបាល​ចរាចរ​ណ៍ ​ចុះ​វ៉ៃ​ខ្នោះបុរសម្នាក់​ រឿងគ្រោះថ្នាក់ចរាចរណ៍ បានដោះស្រាយបញ្ចប់ហើយ នៅថ្ងៃ​ទី​៧​ ខែ​កញ្ញានេះ

រាជធានីភ្នំពេញ ៖ ករណី​ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ របស់​តំណាង​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ចុះ​អនុវត្ត​ដោយ​ មន្ត្រី​នគរបាល​ចរាចរ​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គឺ​អនុវត្តន៍​បានត្រឹម​ត្រូវ​តាមច្បាប់​ ។ ហេីយ​ករណីនេះ  បានដោះស្រាយរួចហើយ នៅរសៀល​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៦នេះ​ នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។

ភាគីបង្ក​មាន​ឈ្មោះ​ក្នុង​ដី​កាបញ្ជាឱ្យចូលខ្លួន ឈ្មោះ​ ស្រស់​ ថាវ័ន្ត​ ក៏បានទទួល​ស្គាល់​កំហុស​ និងបាន​សងសំណង​ទៅ​ក្មួយ​ស្រី​រងគ្រោះ​ (របួស​បាក់​ដៃខាងឆ្វេង)​ ។ រីឯខាងភាគី​ក្មួយ​ស្រី​រងគ្រោះ ក៏​បានយល់ព្រម​ឯកភាព​ទទួល​យកសំណង ដោយ​ស្ម័គ្រចិត្ត​ និង​បាន​ធ្វើ​ពាក្យ​សុំ​ដកពាក្យ​បណ្តឹង​ ចាប់​ពីថ្ងៃ​សម្របសម្រួល​នេះគឺទី៧ ខែកញ្ញា ឆ្នាំ២០២៦តទៅ​ ​៕

Screenshot
Screenshot
អត្ថបទដែលជាប់ទាក់ទង