តុលាការខេត្តព្រះសីហនុ ឃុំខ្លួនមនុស្សម្នាក់ ក្នុងចំណោម៣នាក់ ករណីប្រើអំពើហិង្សា នៅរោងចក្រអាកាស្យា..
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នៃស្នងការរដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាត ដោយចេតនា មានស្ថាន ទម្ងន់ទោស ប៉ុនប៉ងឃាតកម្ម ហិង្សាដោយចេតនា ទៅវិញទៅមក និង រំលោភលើទំនុកចិត្ត កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចរោងចក្រ កំទេចឈើអាកាស្យា TNTVN ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សំណុំរឿងនេះ តុលាការ ខេត្តព្រះសីហនុ បានសម្រេចចោទ បុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ឈុន សា រិន អ្នកបើកសាស័រ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ហើយ បានដោះលែង បុរសជនជាតិវៀតណាម Luong Songha ភាគីភាគហ៊ុនធំជាងគេក្នុងរោចក្រ និង បុរសជនជាតិវៀតណាមម្នាក់ទៀត ឈ្មោះ Nguyen Duc Thuyen ជាអ្នកយករថយន្តចំនួន ០៣គ្រឿង មកបិតផ្លូវរោងចក្រ ដែលបង្កឲ្យកើតអំពើហិង្សានេះវិញ។
តុលាការ បានចោទជនសង្ស័យម្នាក់ខាងលើចំនួន ៤បទល្មើស រួមមាន ៖ ធ្វើឲ្យខូចខាត ដោយចេតនា មានស្ថាន ទម្ងន់ទោស, ប៉ុនប៉ងឃាតកម្ម, ហិង្សាដោយចេតនា ទៅវិញទៅមក, និង រំលោភលើទំនុកចិត្ត។
សមត្ថកិច្ច នគរបាលឲ្យដឹងថា ដើមហេតុមុនឈានដល់កើតមានហិង្សាខាងលើនេះ គឺផ្តើមចេញពីទំនាស់ផ្ទៃក្នុងក្រុមហ៊ុនខ្លួន រឿងតូចធ្វើឲ្យក្លាយជារឿងធំ។
បច្ចុប្បន្ន ជនល្មើសចំនួនម្នាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួន បុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ឈុន សា រិន អ្នកបើកសាស័រ ជាបណ្តោះអាសន្ន នៅពន្ធធនាគារ ខេត្តព្រះសីហនុ ៕


