បុកមនុស្សស្លាប់ បើករត់ចេញពីទីតាំងគ្រោះថ្នាក់ចរាចរណ៍ទៀតហើយ..

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មានករណី រថយន្តទំនេីប Mercedes AMG S65 ស្លាកលេខ “កម្ពុជា JEC.SENG ” មួយគ្រឿង បានបេីកបុក ​ម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកអេតចាយ ប៉ើងខ្ទាតក្រឡាប់ផ្ងាជើង បណ្តាលឲ្យបាន​មនុស្សម្នាក់ស្លាប់ និងអ្នករួមដំណេីរ (ស្ត្រីម្នាក់ និងក្មេងតូច៣នាក់) រងរបួស។

ប្រភព បញ្ជាក់ថា ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បង្ក បានព្យាយាមបើករត់គេច ពីកន្លែងកេីតហេតុទាំងរថយន្តបែកកង់ ប៉ុន្តែត្រូវបាន ប្រជាពលរដ្ឋ ជួយដេញតាមរហូតឃាត់បាន ទេីបដឹងថា ជនបង្ក ដែលជាអ្នកបើកបរ គឺស្ថិតក្នុងស្ថានភាពស្រវឹង ។ ហេីយទុករថយន្តចោល រួចហៅគ្នីគ្នា បេីករថយន្តទំនេីប ២គ្រឿងទៀត​ មកដឹកចេញទៅបាត់ទៀត ដោយបន្សល់ទុករថយន្តបង្កនៅកន្លែង..។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង ១១ និង២០នាទីយប់ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនេីប LUCKY ផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងស្រាវជ្រាវ វែករកមុខ ម្ចាស់រថយន្តបង្ក មកផ្តន្ទាទោសតាមច្បាប់..៕

អត្ថបទដែលជាប់ទាក់ទង