សម្តេចធិបតី​ ហ៊ុន ម៉ាណែត ឲ្យបន្តជីកឫសគល់ Scam Online នៅកម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា យុទ្ធនាការបង្ក្រាបបណ្តាញឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យ គួរឱ្យកត់សម្គាល់។ សម្តេច បានក្រើនរម្លឹកដល់ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃនោះទេ។

សម្តេច ម៉ាណែត ចាត់ទុកការ ជីករំលើងឫសគល់ របស់បណ្តាញឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ ថា ជាការបោសសម្អាតផ្ទះ របស់យើងឱ្យស្អាត ដែលជាផ្នែកមួយដ៏សំខាន់ នៃការពង្រឹងខ្លួន របស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹង សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

សារក្រើនរំលឹកនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ៕

អត្ថបទដែលជាប់ទាក់ទង