រយៈពេល១០ថ្ងៃ កម្ពុជា បណ្តេញជនបរទេសជាង២ពាន់នាក់ ពាក់ព័ន្ធ Scams Online..

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេសខុសច្បាប់ចំនួន ២,៦៧១នាក់ និងមាន ២៩សញ្ជាតិ ត្រូវសមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បណ្ដេញ ចេញពីកម្ពុជា គិតត្រឹមថ្ងៃទី២០ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦។

ប្រភពដដែលបញ្ជាក់ថា ជនបរទេស ២,៦៧១នាក់នេះ (ស្រី ៥៨៥នាក់) មាន ២៩សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អា្វហ្វ្រិកខាងត្បួង កាមេរូ ន ហ្គាណា ចិន តៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា អាមេរិក ឥណ្ឌា ប៊ូរុនឌី បង់ក្លាដេស ស្រីលង្កា សេរ៉ាឡេអូន លីបេរី យ៉ាប៉ានី ហ្សេរីយ៉ា កូរ៉េ កេនយ៉ា បេនីន រុស្សី តូហ្គោល នេប៉ាល់ អាល្លឺម៉ង់ ថៃ និងម៉ាឡេស៊ី។

ជនបរទេស ដែលបានបណ្ដេញចេញពីកម្ពុជា មានជនជាតិចិន ៣០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង ជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។

ចំពោះជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរឹតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិតេជោ៕

អត្ថបទដែលជាប់ទាក់ទង