ទិវាពលកម្មអន្តរជាតិឆ្នាំនេះ សង្គមស៊ីវិលនិងសហជីព ស្នើឱ្យ «ស្ដារឡើងវិញ និងកែទម្រង់ឧបសគ្គនានា ដែលរារាំងដល់ការអនុវត្តសេរីភាព របស់សហជីព»
រាជធានីភ្នំពេញ ៖ ទិវាពលកម្មអន្តរជាតិ ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី០១ ខែឧសភានេះ តំណាងសហជីព កម្មករ និងអង្គការសង្គមស៊ីវិល បានជួបជុំ និងហែរក្បួន ដើម្បីដាក់សំណើជូន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ប្រយោជន៍អោយមានការ «ស្ដារឡើងវិញ និងកែទម្រង់ ឧបសគ្គនានា ដែលរារាំងដល់ការអនុវត្តសេរីភាព របស់សហជីព»។
ទោះជាយ៉ាងណា អាជ្ញាធរជាច្រើននាក់ បានហាមឃាត់ក្រុមសហព័ន្ធសហជីព សហជីព សមាគម អង្គការសង្គមស៊ីវិល និងយុវជន មិនឲ្យបន្តហែញត្តិជាក្រុមធំ ទៅដាក់នៅស្ថានទូតផ្សេងៗទៀត បន្ទាប់ពីបានជួបជុំ និងដាក់ញត្តិរួចរាល់ នៅមុខស្ថានទូតបារាំង ដោយអនុញ្ញាតឲ្យមានតែតំណាងចំនួនប្រហែលជាង ១០ នាក់ប៉ុណ្ណោះ បន្តបំពេញដំណើរនេះ ៕


















