កម្លាំង PM ខេត្តព្រះសីហនុ បន្តចុះបង្ក្រាប Scam Online នៅកាស៊ីណូហ្គាន់ដាវ ឃាត់ខ្លួនជនបរទេសមួយចំនួន

ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់ និងបានរកឃើញមានបទល្មើស Scam Online នៅកាស៊ីណូ ហ្គាន់ដាវ ស្ថិតក្នុងក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងខេត្ត ដោយឃាត់ខ្លួនក្រុមជនល្មើសពាក់ពន្ធ័មួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចាត់ការបន្តតាមនីតិវិធីច្បាប់

អត្ថបទដែលជាប់ទាក់ទង