បំបែកសំបុកជួញដូរគ្រឿងញៀន នៅស្រុកបាទី ខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យ៧នាក់

ខេត្តតាកែវ ៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យគ្រឿងញៀន បានសហការណ៍ជាមួយសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ដោយបានចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់។

យុទ្ធនាការនេះ បានបណ្តាលឲ្យ រងរបួសកម្លាំងសមត្ថកិច្ចនិងពលរដ្ឋចំនួន ០៤នាក់។

ជនសង្ស័យទាំងនោះ មានឈ្មោះ ៖

១- ឈ្មោះ ព្រឿង សារាជ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

២- ឈ្មោះ ព្រឿង សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

៣- ឈ្មោះ សូត្រ សារ៉ាត់ ហៅពុំភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ

៤- ឈ្មោះ ហុីង កុសល់ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

៥- ឈ្មោះ ទ្រី សៀកម៉េង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ

៦- ឈ្មោះ មិច វឿន ភេទស្រី

៧- ឈ្មោះ គី ដាលីន ភេទប្រុស

ចំពោះ វត្ថុតាងចាប់យកបាន រួមមាន ៖

– អាវុធម៉ាក k 59 ២ដើម

– អាវុធម៉ាក Glock ០១ដើម

– ជញ្ជីងថ្លាំងថ្នាំញៀន ០២គ្រឿង

– ម្សៅក្រាមពណ៌ សថ្លា ចំនួន ០១ កញ្ចប់

– ស្រោមកាំភ្លើង ០១

– បង់ចំនួន ០៤

– គ្រាប់ចំនួន ២២គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង