ល្បិចថ្មីកឺកឺ ខលហៅ កាហ្វឿង មកដោះកូយ រួចក៏ចាប់ជំរិតនៅភ្នំពេញ តែមកជាប់ខ្នោះប៉ូលិស នៅខេត្តព្រះសីហនុ..!

ខេត្តព្រះសីហនុ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ដោយបានចាប់ខ្លួនជនសង្ស័យចំនួន ១១នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ៣នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Phan Van Tien ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម ដោយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៣ និង៤០នាទី មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu អាយុ ២១ឆ្នាំ ជនជាតិវៀតណាម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ ចេញពីចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានពាក្យបណ្តឹងនេះ កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះសហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចុះស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំង របស់ជនសង្ស័យខាងលើ។

រហូតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង២០នាទី ទើបកម្លាំងជំនាញបានជួយសង្គ្ រោះជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់រួមមាន៖

១. ឈ្មោះ Cheng Qing Fu ភេទប្រុស ជនជាតិចិន

២. ឈ្មោះ Yuan Gang ភេទប្រុស ជនជាតិចិន

៣. ឈ្មោះ Cheng Ing Fu ភេទប្រុស ជនជាតិចិន

៤. ឈ្មោះ Zhong Zhu Ming ភេទប្រុស ជនជាតិចិន

៥. ឈ្មោះ Ju Zhong You ភេទប្រុស ជនជាតិចិន

៦. ឈ្មោះ Song Lin LING ភេទប្រុស ជនជាតិចិន

៧. ឈ្មោះ Wang Jiang Bo ភេទប្រុស ជនជាតិចិន

៨. ឈ្មោះ Lan Si Yong ភេទប្រុស ជនជាតិចិន

៩. ឈ្មោះ Chen Xin Biao ភេទប្រុស ជនជាតិចិន

១០. ឈ្មោះ Yang Jia Hao ភេទប្រុស ជនជាតិចិន

១១. ឈ្មោះ Lai Yu Ming ភេទស្រី ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើ បានណាត់នារីរងគ្រោះ ឲ្យមកបម្រើសេវាផ្លូវភេទ រួចក៏ចាប់បង្ខាំង និងជំរិតទារប្រាក់តែម្ដង។ ហើយក្រុមនេះ ក៏ធ្លាប់បានធ្វើសកម្មភាពដូចគ្នានេះ ជាច្រើនលើករួចមកហើយ មុនត្រូវបានចាប់ខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំងនេះ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីឈានទៅបន្តនីតិវិធីតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង