ក្បួនរថយន្ត​ របស់​រដ្ឋមន្ត្រីក្រសួងអប់រំ​ ជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះវិហារ ៖ ក្បួនរថយន្ត​ របស់​ ​បណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ​យុវជន​ និងកីឡា បានជួបឧប្បត្តិវហេតុ គ្រោះថ្នាក់ចរាចរណ៍ ​(បុកបន្តកន្ទុយគ្នា​ ) កាលពីវេលាម៉ោង ១២​ និង២៧​នាទី​ ថ្ងៃត្រង់ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៦​ ស្ថិតក្នុងភូមិសាស្រ្ត​ស្រុកឆែប​ ខេត្តព្រះវិហារ ។

គ្រោះថ្នាក់នេះ បង្ករឡេីងដោយម៉ូតូ​សណ្ដោង រឺម៉កបើក​វ៉ាជែង ហើយចូលគន្លងក្បួនរថយន្ត​ បញ្ច្រាសទិសគ្នា ទើបបណ្ដាលឱ្យខូចរថយន្ត ចំនួន​ ០៤គ្រឿង​។ ក្នុងនោះ ខូចខាតធ្ងន់ចំនួន​ ០១គ្រឿង​ បើកទៅមុខលែងរួច​ និងចំនួន​ ០៣គ្រឿង ​ខូចខាតបន្តិចតិចតួច​។ រីឯ អ្នកធ្វេីដំណេីរក្នុងរថយន្ត ពុំមានរងរបួសឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង