នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិខ្មែរ ២៧នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន
ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋានរបស់ពួកគាត់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នៅម៉ិងប្រនាណ ៨យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនចំនួន ២៧នាក់ ជាជនជាតិខ្មែរ។
បច្ចុប្បន្នជនសង្ស័យទាំង ២៧នាក់នេះ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបញ្ជូនទៅមណ្ឌលកែប្រែ ៕


















