នគរបាលក្រុងបូកគោ ចុះធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ

ខេត្តកំពត ៖ ក្រុមការងារអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរក្រុងបូកគោ បានចុះចល័តថត និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី និងអត្តសញ្ញាណប័ណ្ណអស់សុពលភាព ជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំ រយះពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលាសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)

ឯកសារយោងសម្រាប់ស្នើសុំផ្តល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង៖

១- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់សំបុត្រកំណើត និង

២- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

៣- ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញ ជាបព្វជិតក្នុងព្រះពុទ្ធសាសនា (ត្រូវភ្ជាប់ឯកសារបន្ថែម)៖ ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ ករណីលាចាកសិក្ខាបទ សាមីខ្លួនត្រូវស្នើសុំប្តូរទិន្នន័យ នៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមាន រូបថត និងអាសយដ្ឋាន។

ក្រុមការងារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បញ្ជាក់ថា ការចុះធ្វើអត្តសញ្ញាណប័ណ្ ណសញ្ជាតិខ្មែរគំរូថ្មី និងហួសសុពលភាពជូន ប្រជាពលរដ្ឋ ដូចគ្នានេះ នឹងបន្តចុះតាមឃុំនានាជាបន្តទៀត រហូតមានបទបញ្ជាថ្មីពី លោក ស្នងការនគរបាលខេត្តកំពត ៕

អត្ថបទដែលជាប់ទាក់ទង