ឃាតកម្មសម្លាប់ ញាត់ចូលក្នុងវ៉ាលី បោះចូលទឹកស្ទឹង..
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកសមត្ថកិច្ច ដោយប្រទះឃើញ សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានឃាតករ ចាប់ចងដៃចងជើង ច្រកក្នុងវ៉ាលិស រួចដឹកយកមកបោះចូលទឹកស្ទឹង ហើយត្រូវបាន អ្នកស្រុកប្រទះឃើញ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ច។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង២០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចទឹកស្ទឹងអន្លង់វែង ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕


















