អ្នកសារព័ត៌មានជាតិ១២អង្គភាព ចុះយកព័ត៌មានពីការឈ្លានពាន របស់យោធាថៃ ក្នុងខេត្តបន្ទាយមានជ័យ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពត័មាន លោក នេត្រភក្ត្រា បានបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានជាតិមកពី ១២ អង្គភាព សម្របសម្រួលដឹកនាំដោយ ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះទៅយកព័ត៌មានអំពីការឈ្លានពាន របស់យោធាថៃ មកលើទឹកដីកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ។
ចំណែកកងទ័ពកម្ពុជា ប្រចាំការនៅជួរមុខ បានឱ្យដឹងថា ទូកុងតឺន័រក្នុងរូបភាពនេះ ទើបត្រូវបានយោធាថៃ ដាក់ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន (តែកម្ពុជានៅស្ងៀមមិនតវ៉ា)។ ប្រភពបន្តថា ការដាក់ទូរកុងតឺន័រ ធ្វើឲ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រ លេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស ៕




















