អ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលការឈ្លានពាន របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នៅតាមព្រំដែនឃុំថ្មដា ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ សកម្មភាព របស់ក្រុមអ្នកសង្កេតការណ៍ របស់អាស៊ាន ចុះទៅពិនិត្យមើល ការឈ្លានពាន របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នៅតាមព្រំដែន ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា ភូមិសាស្ត្រក្នុងចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នេះ កន្លងមក ទាំងប្រជាពលរដ្ឋថៃ ក៏ដូចជាកងទ័ពថៃ មិនដែលឡើងមកជដល់លើភ្នំនេះទេ ពោលគឺតាំងពីមុនពេល កម្ពុជា មិនទាន់ស្ថាបនាផ្លូវជាតិលេខ ៥៥មកម្ល៉េះ ៕



















