តុលាការចេញដីកាឃុំខ្លួន លោកឧកញ៉ា លី គួង ដាក់ពន្ធនាគារករណីរកស៊ី និង កាង Scams Online ជាច្រើនកន្លែង..! 

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន លោក លី គួង អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ។

ជនជាប់ចោទរូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទល្មើសរួមមាន ៖ ការជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និង បទសម្អាតប្រាក់  ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និង មាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ជនត្រូវចោទឈ្មោះ លី គួង ដែលមានងារជា ឧកញ៉ា គឺត្រូវបានតុលាការរកឃើញថា បានរកស៊ី និង កាងបទល្មើស Scams Online នេះយ៉ាងខ្លាំង និង ជាច្រើនកន្លែង ដែលអ្នកល្មមៗមិនសូវស្គាល់ និង លឺឈ្មោះនោះទេ ។

យ៉ាងណា ក្រុមអ្នកឃ្លាំមើលសង្គម និងសាធារណជន កំពុងចាំមើលថា តើជនជាប់ចោទរូបនេះ មានជាប់ពាក់ព័ន្ធជាមួយ បុគ្គលណាខ្លះ ឬមានអ្នកណាខ្លះទៀត?៕

 

អត្ថបទដែលជាប់ទាក់ទង