អាជ្ញាធរខេត្តសៀមរាប ចុះណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទ ឱ្យត្រឹមត្រូវតាមច្បាប់
ខេត្តសៀមរាប ៖ អភិបាលរងខេត្តសៀមរាប លោក អ៉ឹង គឹមលាង បានណែនាំឱ្យប្រជានេសាទលៀស ត្រូវប្រើប្រាស់ឧបករណ៍នេសាទ ឱ្យត្រឹមត្រូវតាមច្បាប់ ដោយចាប់យកតែលៀសធំៗ ដែលគ្រប់ខ្នាត ដើម្បីរក្សាលៀសនៅក្នុងតំបន់ របស់យើងឱ្យកាន់តែសម្បូរ និងអាចធ្វើនេសាទនាពេលក្រោយៗ បានជាបន្តបន្ទាប់ទៀត។
លោកលើកឡើងដូច្នេះ ធ្វើឡើងក្នុងឱកាស ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ ការធ្វើនេសាទ អូសលៀស ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ៕ កម្ពុជាថ្ងៃនេះ


















