រស់នៅមិនចុះសម្រុងគ្នា ប្ដីកាប់ប្រពន្ធស្លាប់ភ្លាមៗ នៅខេត្តកំពង់ធំ កំពុងរត់គេចខ្លួន..

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់ បានកាប់ប្រហារប្រពន្ធ របស់ខ្លួន ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ក្រោយធ្វើសកម្មភាពរួច ជនល្មើស ក៏គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ច ឲ្យដឹងថា ជនដៃដល់ ត្រូវជាប្ដី ស្ត្រីរងគ្រោះ ឈ្មោះ ពៅ ពិទូ អាយុ ៤៤ឆ្នាំ ស្រុកកំណើត នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

ជនល្មើស បានយកកាំបិតកកុក កាប់ទៅលើភតិយា របស់ខ្លួន ជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ អាយុ ៣៣ឆ្នាំ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ ដោយមូលហេតុ រស់នៅមិនចុះសម្រុងគ្នា ហើយតែងមានជម្លោះជាបន្តបន្ទាប់.. ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ សាកសព ឃើញត្រូវ ចំក្បាលច៥កាំបិត ត្រូវចំដៃស្តាំ២កន្លែង ដាច់ម្រាមដៃឆ្វេងចំនួន៣ម្រាមដៃ។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ស.ពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង