រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការអុជកាំជ្រួច នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥-២០២៦នោះទេ
រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នោះទេ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។
បម្រាមនេះប្រយោជន៍ ដើម្បីចូលរួមរក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់ប្រជាពលរដ្ឋ ព្រមទាំងចៀសវាងការបង្ក ឱ្យមានបញ្ហាជាយថាហេតុ ណាមួយកើតឡើង ៕


















